ក្មេងៗចំនួន១០នាក់ក្នុងខេត្តរតនៈគិរី ស្ថិតនៅក្នុងភូមិជ្រុង ភូមិកក់ទទួលបានការឧបត្ថម្ភពីខាងមូលនិធិកុមារ ដុនបូស្កូ កម្ពុជា តាមរយៈមូលនិធិកុមារ ដុនបូស្កូ ខេត្តកែប។ ថវិកាដែលពួកគាត់ទទួលបាន គឺជាការចូលរួមចំនែកក្នុងការកាត់បន្ថយការចំណាយក្នុងគ្រួសារ និងដើម្បីផ្ដល់ឳកាសសម្រាប់ពួកគាត់ដែលជាក្មេងក្រីក្របានបន្តការសិក្សា ក្នុងនាមពួកគាត់ជាជនជាតិដើមភាគតិច ខ្មែរចារ៉ាយ។
អានបន្តមូលនិធិកុមារ ដុនបូស្កូ ខេត្តកែប បាននាំយក កាតាបស្ពាយ សម្ភារៈសិក្សា រួមទាំងថវិកាមួយចំនួន ជូនដល់ក្មេងៗក្រោមការឧបត្ថម្ភរបស់មូលនិធិកុមារ ដុនបូស្កូ កម្ពុជា ដែលដឹកនាំដោយ បងស្រី Ma. Juana Navel Beas CSC កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងវត្តភ្នំដំរី ស្រុកកំពង់ត្រាច ខេត្តកំពត។ប្រធានផ្នែកមូលនិធិកុមារ ដុនបូស្កូ ខេត្តកែប បានបញ្ជាក់ថា ក្រុមយើងខ្ញុំនៅតែបន្តការគាំទ្រ និងជួយដល់ក្មេងៗដែលខ្វះខាត ក្មេងកំព្រា ក្មេងដែលឪពុកម្ដាយបោះបង់ចោល និងក្មេងៗដែលរស់នៅទីដាច់ស្រយាល ដើម្បីឲ្យពួកគាត់បានរៀនសូត្រ៕#ChildrenFundKep#Michel A. Pasche from #Switzerland
អានបន្តនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ មូលនិធិកុមារ ដុនបូស្កូ ខេត្តកែប បានឧបត្ថម្ភកុំព្យូទ័រយួរដៃចំនួន៣គ្រឿងប្រគេនដល់លោកចៅអធិការនៃវត្តភ្នំដំរី ស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។កុំព្យូទ័រទាំង៣គ្រឿងនេះ គឺទុកសម្រាប់បង្រៀនដល់កុមារា កុមារី និងយុវជននៅតំបន់នោះ រួមទាំងព្រះសង្ឃដែលគង់នៅក្នុងវត្តភ្នំដំរីនេះផងដែរ។លោកពុក លី សំណាង អធិការសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែបបានបញ្ជាក់ថា មូលនិធិកុមារ ដុនបូស្កូ ខេត្តកែប នឹងពិនិត្យមើលបន្ថែម បើសិនវាពិតជាតម្រូវការរបស់ក្មេងៗនៅតំបន់នោះមែន យើងហ្នឹងព្យាយាមជួយបន្តបន្ទាប់ទៀត៕
អានបន្តនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ផ្នែកមូលនិធិកុមារ ដុនបូស្កូ ខេត្តកែប បានទទួលកុំព្យូទ័រយួរដៃចំនួន៥គ្រឿង ពីម្ចាស់ឧបត្ថម្ភ ដែលប្រគល់ដោយលោកពុក លី សំណាង អធិការសាលា លោកនាយកសាលា ទ្រី សីហា និងលោកគ្រូ អ្នកគ្រូ នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប។ផ្នែកមូលនិធិកុមារ និងក្រុមបងប្រុសសុរិយា ខេត្តកែប ពិតជាអរគុណ និងសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការទទួលនូវកុំព្យូទ័រទាំងនេះ ព្រោះវាជាឱកាសល្អមួយ ដែលក្មេងៗនៃមូលនិធិកុមារបានសិក្សា និងស្រាវជ្រាវ នៃជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រ ឲ្យទាន់សម័យនៃបច្ចេកវិទ្យា។យើងខ្ញុំសូមជូនពរ ដល់អ្នកឧបត្ថម្ភឲ្យជួបតែសុខភាពល្អ និងសូមឲ្យព្រះតាមថែរក្សាគ្រប់ពេលគ្រប់វេលា!
អានបន្តស្នាមញញឹម និងភាពសប្បាយរីករាយទាំងនេះ គឺជានិមិត្តរូបនៃអនាគតរបស់កុមារ ក្នុងពេលដែលពួកគេពិតជាត្រូវការនូវសម្ភារៈសិក្សាបន្ថែម។ យើងសូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភ ដែលបានគាំទ្រដល់ការសិក្សារបស់ក្មេងៗដែលស្ថិតនៅក្នុងមូលនិធិកុមារ ដុនបូស្កូ ខេត្តកែប។ These are the smiling faces, of the children of Don Bosco Kep Children Fund. Whose future is brighter, because of our sponsors. We would like to thank all of our sponsors, for supporting our educational programs.
អានបន្តថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០)មូលនិធិកុមារ ដុនបូស្កូ ខេត្តកែប សូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភពីខាងIWA Kep (International Women Association Kep) ដែលបានផ្ដល់កាតាបស្ពាយក្រោយចំនួន៥០ សម្រាប់ក្រុមបងប្រុសសុរិយាបានប្រើប្រាស់។ សូមជូនពរលោក លោកស្រី និងក្រុមការងារ IWA Kep ជួបតែសំណាងល្អ និងកម្លាំងកាយមាំមួនក្នុងការប្រកបការងារប្រចាំថ្ងៃ។ Don Bosco Kep Children Fund would like to thank to the sponsor from IWA for providing 50 bags for our Sun Kid to use. We wish you and your team all the best. #ChildrenFund #IWAKep
អានបន្តនេះជាថ្នាក់បន្ថែមម៉ោងលើមុខវិជ្ជា ភាសាខ្មែរ នៅសាលាបច្ចេកទេស ដុនបូស្កូកែប សម្រាប់ក្រុមបងប្រុសសុរិយា ពេលទំនេរពីម៉ោងនៅសាលារដ្ឋ។ ការរៀនបន្ថែមម៉ោងនេះ គឺផ្ដោតសំខាន់ទៅលើការសរសេរ អាន និងការស្ដាប់។ សូមបញ្ជាក់ផងដែរថា ការសិក្សាបន្ថែមសម្រាប់ក្រុមបងប្រុសសុរិយា គឺបង្រៀនដោយលោកគ្រូ អ្នកគ្រូនៃផ្នែកមូលនិធិកុមារដុនបូស្កូកែប ដែលផ្ដោតសំខាន់ទៅលើមុខវិជ្ជា ភាសាខ្មែរ គណិតវិទ្យា កុំព្យូទ័រ ភាសាអង់គ្លេស និងបំនិនជីវិត។ អរគុណ!
អានបន្តក្មេងៗនៃក្រុមបងប្រុសសុរិយាបានវិលត្រឡប់មកកាន់ ដុនបូស្កូ ខេត្តកែប វិញដើម្បីបន្តការសិក្សារបស់ពួកគេក្នុងដំណាក់កាលទី៣ ។
អានបន្ត
យោបល់ថ្មីៗ